មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លាវ
នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការឆ្លើយតបនូវចម្ងល់របស់សិស្សទាក់នឹងរឿងរ៉ាវប្រវត្តិសាស្រ្តដែលបានកើតឡើងក្នុងរបបខ្មែរក្រហម តាមការស្នើសុំពីគ្រូទទួលបន្ទុកថ្នាក់ទី១១ ផ្នែកប្រវត្តិវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ សិស្សដែលបានមកចូលរួមវេទិកាថ្នាក់រៀន មានចំនួន៩នាក់