សំបុត្រ

សំបុត្រ

ក្រឡេកត្រឡប់ទៅកាន់ថិរវេលា៧៥ឆ្នាំមុន បន្ទាប់ពីវត្តមាននៃអនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍

កាល​ពីជាង​៧៥​ឆ្នាំ​មុន លោក រ៉ាហ្វាអ៊ែល លេមឃីន បាន​បង្កើត​ពាក្យ “ប្រល័យពូជសាសន៍” ដើម្បី​ពិពណ៌នា​អំពី​ការ​បំផ្លិច​បំផ្លាញ​ដ៏សាហាវឃោរឃៅ ធ្វើឡើង​ដោយចេតនាទៅលើ​មនុស្សជាតិ​ ដែលបាន​ប្រព្រឹត្ត​ឡើង​ជាច្រើនលើក​ច្រើនសា នៅក្នុង​ជំពូកប្រវត្តិសាស្ត្រ។ ពាក្យ “ប្រល័យពូជសាសន៍” នេះក្តោបនូវ​អត្ថន័យ​យ៉ាង​សំខាន់​ ដោយ​ជំរុញ​ឲ្យមាន​ ការចាប់​បដិសន្ធិ​ឡើង​នៃ

សំបុត្រ

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣» ជូនសាធារណជន បានចំនួន៨០២៤០ក្បាល គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣

នៅក្នុងខួប៥០ឆ្នាំ នៃការកត់ត្រាព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជានៅឆ្នាំ១៩៧៣ របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឆ្នាំ២០២៣នេះ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការបកប្រែកំណត់ត្រារបស់ទ្រង់នៅក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ក្នុងព្រះរាជដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣» ដោយលោក ឆាំង

សំបុត្រ

មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អនាគតនៃប្រទេសក្រោយជម្លោះ គឺពឹងផ្អែកទៅលើថាតើរដ្ឋាភិបាល និងប្រជាជននៃប្រទេសនោះ ប្រឈមមុខតទល់, ផ្សះផ្សា និងបន្តដំណើរទៅមុខចេញពីអតីតកាលរបស់ខ្លួនដោយរបៀបណា។ អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល គឺជាភាគីពាក់ព័ន្ធដ៏ចាំបាច់នៅក្នុងដំណើរការនេះ ពីព្រោះថា អ្នកទាំងនេះមិនមែនត្រឹមតែជាគ្រូបង្រៀន និងជាអ្នករៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកទាំងនេះគឺជាខ្នាតវាស់វែងអំពីការអភិវឌ្ឍនៃប្រជាជាតិរបស់ខ្លួន និងជោគជ័យនៃការសម្រេចបានអនាគតដ៏ប្រសើរមួយថែមទៀតផង។ នារយៈកាលចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០

សំបុត្រ

សិទ្ធិក្នុងការរស់រានមានជីវិតនាយុគសម័យសន្តិភាពនៅក្នុងប្រទេសកម្ពុជា

ស្របពេល​ដែល​យើង​ឈាន​ចូលមកកាន់​​ខួប​អនុស្សាវរីយ៍​លើកទី៣២​ នៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខ្ញុំ​បាន​នឹក​រំពៃ​ដល់​គោលការណ៍​ជា​សកល​ដ៏​សំខាន់​ ដែលបានជំរុញឲ្យ​មានការ​​បិទបញ្ចប់​ជម្លោះ​ឥតស្រាកស្រាន្តបំផុត​មួយ​ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ គោល​ការណ៍ជាសកលនេះ​ នៅតែ​បន្ត​ក្រើន​រំឭកអំពី​កិច្ចខិត​ខំប្រឹងប្រែង​របស់​យើង​ក្នុង​ការ​សម្រេច​បាន​នូវ​សន្តិភាព​នៅជុំវិញពិភពលោក។ សិទ្ធិ​ក្នុងការ​រស់រាន​មានជីវិត​ គឺជា​សិទ្ធិដំបូង​បង្អស់​មួយ​​ក្នុងចំណោម​សិទ្ធិទាំងអស់របស់មនុស្ស ដែល​មាន​តួនាទី​ចាំ​បាច់​បំផុត​ ដើម្បី​ទទួល​បាន​សិទ្ធិ​មនុស្ស​ដែល​មានចែង​ដទៃទៀត ព្រមទាំងក្តោបទៅ​លើ​សិទ្ធិដទៃទៀតដែរ។ សិទ្ធិនេះ​ ត្រូវតែទទួល​បានការការពារដោយ​ច្បាប់ ហើយ​គ្មាន​នរណាម្នាក់​ត្រូវ​ទទួល​រង​ការបំពាន​លើអាយុជីវិត​របស់ខ្លួនឡើយ។

សំបុត្រ

ជីវិតម្តាយ

នៅក្នុងជីវិតយើងម្នាក់ៗ តែងតែជួបប្រទះនូវហេតុការណ៍មួយចំនួន ដែលធ្វើឲ្យយើងនឹកគិតដល់គំនិតមួយ ក៏ដូចជាសំណួរមួយចំនួន ដែលហាក់បីដូចជាមានអាទិភាពខ្លាំងណាស់​នៅពេញមួយជីវិតរបស់យើង។ ដូចជាហេតុការណ៍​​នៃការចូលមន្ទីរពេទ្យដំណាក់កាលចុងក្រោយរបស់ម្ដាយខ្ញុំនាពេលថ្មីៗនេះ គឺជាកាលៈទេសៈមួយដែរ ហើយហេតុការណ៍នេះមិនត្រឹមតែជំរុញឲ្យខ្ញុំនឹកគិតដល់ជីវិតរបស់ម្ដាយខ្ញុំ តែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យខ្ញុំបាននឹកគិតទៅដល់ការលះបង់របស់គាត់ចំពោះក្រុមគ្រួសារ កូនចៅ ក៏ដូចជាការលះបង់របស់អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​ទាំងអស់​សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ ម្ដាយរបស់ខ្ញុំឈ្មោះ កែវ ណាន

សំបុត្រ

កញ្ញា ប៊ូ សំណាង គឺជាការសន្យា និងសេចក្តីសង្ឃឹមថ្មីសម្រាប់កម្ពុជា

“ស្ថិតនៅក្រោមភ្លៀងធ្លាក់ជោគជាំ កញ្ញានៅតែរត់បន្ត ថ្វីត្បិតតែមកដល់ទីចុងក្រោយគេបង្អស់យ៉ាងណាក្តី នាងក្តោបបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សម្នាជាច្រើនងឿងឆ្ងល់ថាតើនាងកំពុងគិតអំពីអ្វី។ តាមរយៈទឹកភ្នែករបស់នាង ក្រោមភ្លៀងមូសុងដែលកំពុងបង្អុរចុះជោគជាំ យើងចាប់ផ្តើមមើលឃើញកាន់តែច្បាស់នូវរូបភាពប្រជាជាតិកម្ពុជាមួយសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ នោះគឺជាប្រជាជាតិមួយ ដែលយើងចែករំលែកសេចក្តីស្រឡាញ់ស្មើៗគ្នា។ ខ្ញុំមិនបានយំតាមនាងទេ ក៏ប៉ុន្តែបេះដូងខ្ញុំ។ មើលឃើញអំពីការរត់របស់នាង អមជាមួយនឹងទឹកភ្នែកស្រក់ចុះលើផ្ទៃមុខ នេះគឺអាចចាត់ទុកថាជាខណៈពេលបន្ធូរអារម្មណ៍មួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់