មជ្ឈមណ្ឌលឯកសារកោះថ្ម ចូលគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជាការចងចាំ និងដឹងគុណចំពោះយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនប្រមាណ ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយ តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច-១៦
នៅវេលាម៉ោង៨កន្លះព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជាការចងចាំ និងដឹងគុណចំពោះយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងមាតុភូមិ សង្គ្រោះអាយុជីវិតប្រជាជនប្រមាណ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម