ស្រាវជ្រាវ

ស្រាវជ្រាវ

គ្រូបង្គោលថ្នាក់ជាតិមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញគ្រូបង្គោលថ្នាក់ជាតិ ផ្នែកប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តព្រៃវែង បង្ហាញចំណាប់អារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ (ស្រី៧នាក់) មកពីស្រុកពារាំង ស្វាយអន្ទរ ពាមរក៍ មេសាង និងកំពង់ត្របែក ខេត្តព្រៃវែង ឲ្យមកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនា​គតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព»

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាម បង្ហាញចំណាប់អារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៥នាក់ (ស្រី៧នាក់) មកពីស្រុកកោះសូទិន និងស្រុកផ្សេងៗទៀតនៅខេត្តកំពង់ចាម ឲ្យមកចូលរួមសន្និសីទលើកទីមួយ ស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២

ស្រាវជ្រាវ

ម៉ី កុប ៖ ចែករំលែកចំណេះដឹងពីការថែទាំសុខភាព និងរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម ទៅកាន់កូនៗ និងចៅៗ

ខ្ញុំឈ្មោះ ម៉ី កុប ភេទប្រុស អាយុ៨៦ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃរស់នៅភូមិវាល ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំមានជីវភាពរស់នៅមធ្យម ដោយសារមានកូនប្រុសស្រីគឺជាអ្នកចិញ្ចឹមខ្ញុំ។ សព្វថ្ងៃ ខ្ញុំមានសុខភាពមិនសូវល្អទេ និងមានជំងឺលើសឈាម។

ស្រាវជ្រាវ

សារ៉ាយ លន់៖ ជំងឺសន្លាក់ខ្ញុំបានធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីបានជួបពិគ្រោះជាមួយគ្រូពេទ្យ និងលេបថ្នាំដែលគ្រូពេទ្យបានប្រាប់

ខ្ញុំឈ្មោះ សារ៉ាយ លន់ ភេទស្រី អាយុ៧៣ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិក្ប៉ម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំនៅផ្ទះមើលចៅ។ គ្រួសារខ្ញុំមានជីវភាពមធ្យម។ ចំ ណែកសុខភាពរបស់ខ្ញុំ គឺឈឺបូសអន្ទង់,

ស្រាវជ្រាវ

ហម ជន ៖ ចែករំលែកចំណេះដឹងអំពីការថែទាំសុខភាព និងរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម ទៅកាន់អ្នកជិតខាង និងសមាជិកគ្រួសារ

ខ្ញុំឈ្មោះ ហម ជន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្ន ខ្ញុំធ្វើជាអាចារ្យវត្ត រស់នៅភូមិក្ប៉ម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស