August 27, 2023

ស្រាវជ្រាវ

សិស្សវិទ្យាល័យ សុខ អាន លាយបូ ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានរៀបចំធ្វើវេទិកាថ្នាក់រៀនចុងសប្ដាហ៍លើកទី១៤៩របស់ខ្លួន ជាមួយសិស្សានុសិស្សចំនួន៧០នាក់ ក្នុងចំណោមនោះមានស្រី៣៦នាក់ មកពីវិទ្យាល័យ សុខអាន លាយបូរ។ គោលបំណងក្នុងការរៀបចំវេទិកានេះឡើង គឺដើម្បីការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងការរិះរកវិធានការនានាដើម្បីទប់ស្កាត់ការវិលត្រឡប់ប្រវត្តិសាស្ត្រខ្មែរក្រហមជាលើកទីពីរ។ ដើម្បីសម្រេចគោលបំណងនេះ