គឹម ហឿន ជនជាតិដើមភាគតិចមិល នៅក្នុងភូមិចង្ហប
គឹម ហឿន មានអាយុ៦៥ឆ្នាំ គឺជាជនជាតិដើមភាគតិចមិល សព្វថ្ងៃរស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានរៀបរាប់ថា ខ្ញុំមានបងប្អូន៤នាក់ គឺស្រី៣នាក់ និងប្រុស១នាក់។ នៅពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស ខ្ញុំមានអាយុ១៦ឆ្នាំ ត្រូវបានខ្មែរក្រហមប្រើឲ្យទៅលើកទំនប់នៅភ្នំស្រួច។