មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការ រស់នៅស្រុកពារាំង និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង
នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ផ្តល់រទេះរុញចំនួន៤គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព រស់នៅក្នុងខេត្តព្រៃវែង ក្នុងនោះរទេះរុញចំនួន២គ្រឿង ត្រូវបានផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពផ្នែករាងកាយ កំពុងរស់នៅភូមិព្រៃកន្សា និង ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង