មជ្ឈមណ្ឌលឯកសារកម្ពុជា ពិនិត្យ និងពិគ្រោះយោបល់ផ្នែកសុខភាព ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកអន្លង់វែង
មជ្ឈមណ្ឌលឯកសារកម្ពុជាមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសឲ្យដឹងអំពីការពិនិត្យ និងពិគ្រោះយោបល់ផ្នែកសុខភាពដ៏ជោគជ័យសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន១០០ ក្នុងចំណោមអ្នករស់រានមានជីវិតនៅថ្នាក់មូលដ្ឋានចំនួន២៦៧នាក់ នៅស្រុកអន្លង់វែង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើពិធីនេះក្នុងទីតាំងវត្តអន្លង់វែង។ អន្លង់វែងគឺជាតំបន់មួយដែលមានប្រជាជនប្រមាណជាជិត៦ម៉ឺននាក់រស់នៅ ដែលភាគច្រើននៃអ្នកទាំងអស់នោះ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អន្លង់វែង