សោម ប៊ុនថន

ស្រាវជ្រាវ

វគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ក្រោយប្រធានបទ «ការពង្រឹងភាពជាអ្នកដឹកនាំក្នុងដំណើរការសកម្មភាពការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់អទិភាពដល់យុវជនជំនាន់ក្រោយ ក្រោមអាយុ២៥ឆ្នាំ ឲ្យធ្វើកិច្ចការការងារស្ម័គ្រចិត្តដើម្បីជំនួយដល់កិច្ចការងារសង្គម តាមរយៈការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការសិក្សាស្រាវជ្រាវអំពីបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តចំនួន៩២នាក់ ក្នុងនោះមានស្រី៥៨នាក់ ត្រូវបានជ្រើសរើសចេញពីស្រុកពារាំង ស្រុកមេសាង ស្រុកកំចាយមារ និងស្រុកពាមរក៍ មកចូលរួមវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី៦ និងទី៧

ស្រាវជ្រាវ

សិស្សវិទ្យាល័យព្រែកដំបូក ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមរបស់សិស្សានុសិស្សថ្នាក់ទី១១ចំនួន៥៥នាក់ មកពីវិទ្យាល័យព្រែកដំបូក ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដើម្បីជំរុញចំណេះដឹងរបស់សិស្សានុសិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ រួមបញ្ចូលកម្មវិធីសិក្សាបន្ថែម រួមមាន ៖

ស្រាវជ្រាវ

ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ ជា ស៊ីម កណ្តោលជ្រុំ

នៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរមកដល់វិទ្យាល័យជាស៊ីមកណ្ដោលជ្រុំ ស្ថិតនៅក្នុងភូមិកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ដើម្បីចែកសៀវភៅ  «សាក្សីប្រវត្តិសាស្រ្ត» ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម

ស្រាវជ្រាវ

រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិទី១០

នៅចន្លោះថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលដឹកនាំដោយលោក សាំង ចាន់ធូ ប្រធានក្រុមការងារអ្នកស្ម័គ្រចិត្រកម្ពុជាប្រចាំខេត្តកំពង់ចាម បានចុះធ្វើការសម្ភាសន៍អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងភូមិទី៨ និងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកសារ

រឿងរ៉ាវជីវិតរបស់មីង អ៊ុក ហាច នៅក្នុងសម័យខ្មែរក្រហម តាមរយៈដំណើរទស្សនកិច្ចសិក្សាតាមរថភ្លើង

ខ្ញុំឈ្មោះ ជីន សុខណេង គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃរបស់ខ្ញុំនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ តាមរថភ្លើង និងរថយន្តក្រុងក្នុងគោលដៅទៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ដែលរៀបចំដោយ «គម្រោងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំបានជួបមីង អ៊ុក

ស្រាវជ្រាវ

សិស្សានុសិស្សចំនួន២៤០នាក់នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា  ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ ចំនួន២៤០ក្បាលដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់១២នៃវិទ្យាល័យ ហ៊ុន សែន