ក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចុះពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិស្ទឹងថ្មី
ប្រជាជនរស់នៅភូមិស្ទឹងថ្មីស្ទើរតែទាំងអស់ប្រកបរបរកសិកម្ម ហើយភាគច្រើនដាំពោត និងដំឡូង ដោយសារតែសណ្ឋានដីនៅក្នុងភូមិគឺជាប្រភេទដីទួល ដីភ្នំ និងដីក្រហម។ នៅក្នុងឆ្នាំ២០២៣នេះ ប្រជាកសិករបានចំណាយប្រាក់ច្រើនក្នុងការធ្វើចម្ការដោយសារតែការប្រែប្រួលអាកាសធាតុ ព្រោះដំណាំពោត និងដំឡូង អាចលូតលាស់បានល្អលុះត្រាតែមានទឹកស្រោចស្រពគ្រប់គ្រាន់។ នៅពេលប្រជាកសិករចាប់ផ្តើមដាំដំណាំទាំងនេះនៅដើមរដូវ អាកាសធាតុបានប្រែទៅជារាំងស្ងួត បណ្តាលឲ្យងាប់កូនដំណាំ។ ដោយឡែកនៅពេលដែលដំណាំចាប់ផ្តើមចុះមើម