មជ្ឈមណ្ឌលឯកសារកម្ពុជា និង អង្គការ TPO សហការគ្នា រៀបចំកម្មវិធីផ្តល់ការប្រឹក្សាផ្លូវចិត្ត និងសុខភាព ដល់ឪពុកម្តាយកុមារដែល បាត់បង់ជីវិតដោយសារលិចទូក
ក្រុមការងារនៃគម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលហៅកាត់ថាគម្រោងប្រវត្តិសាស្រ្ត និងសុខភាព បានធ្វើការសហការជាមួយ អង្គការ TPO ដើម្បីផ្តល់សេវាជំនួយផ្នែកសុខភាពផ្លូវចិត្តដល់ឪពុកម្តាយរបស់កុមារចំនួន១១នាក់ដែលរងគ្រោះបាត់បង់ជីវិតដោយសារលិចទូកកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ កម្មវិធីនេះគឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលដំណឹងតាមរយៈអត្ថបទរបស់ខ្មែរថាមស៍ ដែលចុះផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។