ស្រាវជ្រាវ

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ចារថ្មី ចូលរួមវេទិកាថ្នាក់រៀនស្តីអំពី «ទំនាក់ទំនងការបរទេសទូទៅ កម្ពុជា-ចិន» ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សិស្សានុសិស្សវិទ្យាល័យ ចារថ្មី ប្រកបដោយស្មារតីស្វាហាប់ចំនួន៨១រូប បានចូលរួមនៅក្នុងថ្នាក់រៀនស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដ៏សាហាវយង់​ឃ្នង​គ្រប់គ្រងប្រទេសកម្ពុជានៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទប់រៀនប្រើប្រាស់ដើម្បីរៀបចំវេទិកានេះឡើង ត្រូវបានតុបតែងលម្អជាពាក់កណ្តាលសារមន្ទីរ-ពាក់កណ្តាលថ្នាក់រៀន ដោយមានតាំងបង្ហាញនូវរូបភាព និងឯកសារបង្ហាញអំពីអំឡុងពេលប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ

ស្រាវជ្រាវ

សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ឫស្សីស្រុកចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើប្រធានបទ «ការបង្ខំឲ្យធ្វើការជាទម្ងន់ក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័ ហេង សំរិន ឫស្សីស្រុក សរុបចំនួន៥០នាក់។ វេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ

ស្រាវជ្រាវ

ឃិន សំរិត ៖ កងចល័ត

ខ្ញុំឈ្មោះ ឃិន សំរិត ភេទប្រុស អាយុ៧៦ឆ្នាំ គឺជាជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ កាលអាយុ២៣ឆ្នាំ ខ្ញុំបានបួសរៀននៅវត្តសិរីសន្ធរវង្ស ស្ថិតនៅក្រុងក្រចេះ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ក្នុងចំណោមនោះមានបងប្អូនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារកើតជំងឺកញ្រ្ជឹល នៅក្នុងរបបខ្មែរក្រហម។

ស្រាវជ្រាវ

ង៉ែត វែន ៖ ប្រជាជនមូលដ្ឋាន

ខ្ញុំឈ្មោះ ង៉ែត វែន អាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ កាលពីក្មេង ខ្ញុំចូលរៀនអក្ខរកម្មនៅវត្តថ្មកែវ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ គឺស្រី៤នាក់ និងប្រុស៥នាក់។ បច្ចុប្បន្ន បងប្អូនរបស់ខ្ញុំនៅរស់រានមានជីវិតចំនួន៣នាក់។

ស្រាវជ្រាវ

ង៉ែត តឿ ៖ កងចល័ត

ខ្ញុំឈ្មោះ ង៉ែត តឿ អាយុ៦១ឆ្នាំ សព្វថ្ងៃរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ង៉ែត ទួន និងម្ដាយឈ្មោះ ជ័យ យ៉ិន។ ខ្ញុំមានបងប្អូនចំនួន៩នាក់គឺស្រី៤នាក់និងប្រុស៥នាក់។

ស្រាវជ្រាវ

នាង ហួត ៖ ជនជាតិភាគតិចមិលនៅភូមិចង្ហប

ខ្ញុំឈ្មោះ នាង ហួត អាយុ៧៥ឆ្នាំ គឺជាកូនកាត់ជនជាតិភាគតិចមិល។ ឪពុករបស់ខ្ញុំគឺជាជនភាគតិចមិលរស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគៀងសែនជ័យ ខេត្តក្រចេះ ចំណែកម្តាយខ្ញុំគឺជាជនជាតិខ្មែរ រស់នៅស្រុកសំបូរ ខេត្តក្រចេះ។ ខ្ញុំនៅចងចាំភាសាជនជាតិមិលបានខ្លះដែរ ដូចជា «សូវហាន់ណា»