ស្រាវជ្រាវ

ស្រាវជ្រាវ

សិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍សិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១១ ចំនួន១៥នាក់ ក្នុងនោះមានស្រី១០នាក់ មកពីវិទ្យា​ល័យ ហ៊ុន សែន កំពង់លាវ។ សិស្សានុសិស្សទាំងនេះមានបំណងចង់ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម និងទស្សនាផ្ទាំងពិព័រណ៍រូបថតដែលដាក់តម្កល់នៅខាងក្នុង និងខាងក្រៅការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។

ស្រាវជ្រាវ

គរុសិស្សឆ្នាំទី១ ជំនាញប្រវត្តិវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គរុសិស្សឆ្នាំទី១ ជំនាញប្រវត្តិវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន៦នាក់ ចុះមកទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម។ គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីធ្វើការស្វែងរកប្រភពឯកសារដ៏សម្បូរបែបដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ គរុសិស្សទាំង៦រូប ទើបតែបញ្ចប់ការអនុវត្តការបង្រៀននៅតាមវិទ្យាល័យ ដែលជាហេតុធ្វើឱ្យគរុសិស្សមានបំណងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងស្វែងរកឯកសារ

ស្រាវជ្រាវ

សិស្សអនុវិទ្យាល័យថ្លាត មកអានឯកសារ និងសិក្សាឈ្វេងយល់ពីប្រវត្ដិសាស្រ្ដ ខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សិស្សានុសិស្ស៦នាក់មកពីអនុវិទ្យាល័យថ្លាត បានមកអាន និងស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដើម្បីស្រាវជ្រាវ កន្លែងធ្វើសម្ភាសន៍អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម កន្លែងប្រជុំ និងកន្លែងតម្កល់ឯកសារដែលមានចំនួនសរុប ២,៩០០ឯកសារ ស្មើនឹង៦៧,៤២៦ទំព័រ។

ស្រាវជ្រាវ

អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) សហការជាមួយអង្គការនារីដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ដ្រី»

អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើរតួនាទីមិនត្រឹមតែជាមជ្ឈមណ្ឌលអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត និងវប្បធម៌ នោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលសហគមន៍ ឬសាលសហគមន៍ ដែលអាចឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ប្រើប្រាស់ក្នុងកម្មវិធីជួបជុំ, គាំទ្រសហគមន៍ និងវេទិកាអប់រំផ្សព្វផ្សាយសហគមន៍។

ស្រាវជ្រាវ

ជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្ដុលលើ រៀបចំកម្មវិធីបុណ្យកម្សាន្តភូមិ ឬបុណ្យភូមិ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

នៅចន្លោះថ្ងៃទី២៨ ដល់២៩ ខែមេសា ឆ្នាំ២០២៥ ជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្ដុលលើ បាននាំគ្នារៀបចំកម្មវិធីបុណ្យកម្សាន្តភូមិ ឬបុណ្យភូមិ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ពិធីបុណ្យភូមិត្រូវប្រារព្ធឡើងនៅផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀង ឬសាលាគរុភណ្ឌស្ទៀង ភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជាទូទៅជនជាតិដើមភាគតិចស្ទៀងនៅភូមិក្តុលលើ

ស្រាវជ្រាវ

សិស្សានុសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ធ្វើទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង

នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៨នាក់ ក្នុងនោះមានយុវតីចំនួន៤នាក់ បានធ្វើដំណើរមកកាន់ផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង ក្នុងគោលបំណងទស្សនាផ្ទាំងពិព័រណ៍ និងសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ