March 23, 2022

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ជួបជាមួយប្រធានឃុំជាំដើម្បីពិភាក្សាលើការងារលើកកម្ពុស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងគម្រោងវេទិកាប្រវត្តិសាស្ត្រគ្រួសារ នៅក្នុងភូមិបឹងជ្រោង

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រួមមានឡុង ដានី សុខ វណ្ណៈ គាត ស្រីឡែន និង ឈុំ រ៉ា បានចុះទៅធ្វើការងារនៅឃុំជាំ ស្រុកមេមត់

ស្រាវជ្រាវ

ក្រុមនិស្សិតស្រ្តីមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមនិស្សិតស្រ្តីដែលកំពុងសិក្សាឆ្នាំទី១ ជំនាញ ពត៌មានវិទ្យា នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពងចាម។ និស្សិតដែលចូលរួមទស្សនកិច្ចនេះមានចំនួនសរុប ១៣នាក់ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្ត​កំពង់ចាម។ ជាកិច្ចចាប់ផ្ដើម ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបាននាំនិស្សិតទាំងអស់​ទៅទស្សនាពិព័រណ៍រូបថត ដើម្បីស្វែងយល់បន្ថែមទៅលើចំណេះដឹងប្រវត្តិសាស្រ្ត។