May 22, 2025

ស្រាវជ្រាវ

ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គំនិតផ្តួចផ្តើមនៃការសះស្បើយ

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺជាខួបទី៥០ឆ្នាំនៃការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ខ្មែរក្រហម មកលើប្រជាជនកម្ពុជា។ កាលពី៥០ឆ្នាំមុន ប្រជាជនកម្ពុជាប្រមាណ៧លាននាក់ មិនត្រឹមតែបានជួបប្រទះទុក្ខលំបាកឥតឧបមា និរាសព្រាត់ប្រាស ធ្វើការហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល ហូបចុកមិនគ្រប់គ្រាន់ រងទារុណកម្ម និងសម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ការអប់រំទាំងស្រុងទៀតផង។