អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តត្បូងឃ្មុំ ទទួលកញ្ចប់អនុស្សាវរីយ៍

កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមជ្ឈមណ្ឌលឯកសារ កោះថ្ម ខេត្តត្បូងឃ្មុំ រួមមាន ៖ ឡុង ដានី និង សុខ វណ្ណៈ បានដឹកកញ្ចប់អនុស្សាវរីយ៍ចំនួន១០០កញ្ចប់ចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់មជ្ឈ​មណ្ឌល​ឯកសារកោះថ្ម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅម៉ោង៦៖៣០នាទីល្ងាចថ្ងៃដដែល ក្រុមការងារបានមកដល់ទីរួមស្រុកមេមត់ និងបានស្នាក់នៅទីនោះមួយយប់។ នៅវេលាម៉ោង ៧៖៣០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ឡុង ដានី និង សុខ វណ្ណៈ បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលឯកសារកោះថ្មបន្តទៀត។ នៅទីនោះ លោក ឡុង ដានី និង សុខ វណ្ណៈ បានផ្តល់កញ្ចប់អនុស្សាវរីយ៍ចំនួន១០០កញ្ចប់ដល់អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ ដើម្បីរៀបចំនិងចែកជូនបន្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលអ្នកស្ម័គ្ររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសន៍ និងបំពេញតារាងស្ទាបស្ទង់មតិលើគម្រោងសុខភាពកាលពីខែសីហា ឆ្នាំ២០២១ កន្លងមក។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារ កោះថ្ម ខេត្តត្បូងឃ្មុំ

រូបថត៖ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តត្បូងឃ្មុំ

 

អត្ថបទផ្សេងទៀត៖