សោម ប៊ុនថន

ស្រាវជ្រាវ

សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទាន សៀវភៅឯកសារ២៩មុខ ជូន អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យព្រះរាជទាន នូវសៀវភៅឯកសារដែលជាស្នាព្រះហស្ថ ជាប្រវត្តិសាស្រ្តព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព ព្រះរាជនរយោបាយ ការកសាងសមិទ្ធិផលផ្សេងៗតាំងពីសម័យសង្គមរាស្រ្តនិយម និងបច្ចុប្បន្នរបស់

ស្រាវជ្រាវ

អនាគតដែលត្រូវឆក់យកទៅ៖ ភូមិអូរស្វាយ និងការបំផ្លិចបំផ្លាញនៃអំពើប្រល័យពូជសាសន៍

លាតសន្ធឹងនៅតាមបណ្ដោយច្រាំង​ទន្លេពណ៌ខៀវ​​ល្វឹងល្វើយ​នៃ​ដងទន្លេមេគង្គផ្នែកខាង​លើដ៏ស្ងប់ស្ងាត់ ស្រុក​អូរស្វាយ គឺជាសហគមន៍ប្រជុំកោះ ដែលក្តោបនូវតម្លៃប្រវត្តិសាស្ត្រ​ជាសារវ័ន្ត និង​ទម្ងន់នៃ​ប្រវត្តិសាស្ត្រ​ដ៏ស្មុគស្មាញរបស់​កម្ពុជា។ ជាផ្នែកមួយនៃព្រះរាជចក្ខុវិស័យជានិមិត្តរូប​ក្នុងការអភិវឌ្ឍរបស់​អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទីតាំងភូមិ​សាស្ត្រ​យ៉ាង​អំណោយ​ផល​របស់​ស្រុក​អូរស្វាយ គឺជា​ចំណុច​ប្រសព្វ​នៃការ​អភិវឌ្ឍយ៉ាងដុះដាល​ទៅលើ​ផ្នែក​វប្បធម៌និងសេដ្ឋកិច្ច។ ​ស្រុកអូរស្វាយ ស្ថិតនៅចំ​តំបន់​ទល់ដែន​រវាងប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ដែល​ញ៉ាំងឱ្យ​ទីតាំងនេះ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមក្នុងវេទិកាទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៤ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះក្រសួងទេសចរណ៍បានរៀបចំវេទិកា​ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» ជាលើកដំបូង​របស់ខ្លួន នៅសណ្ឋាគារភ្នំពេញ។ វេទិកានេះក៏មានការចូលរួមតាំងពិព័រណ៌ដូចជា សិប្បកម្ម សេវាកម្មនិងអាជីវកម្មផ្សេងៗ។ គម្រោង «សូត្រចាម»

ព័ត៌មានទូទៅ សំបុត្រ

អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នៅឆ្នាំ១៩៦៤ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានយាងជាផ្លូវការមកកាន់ភូមិអូរស្វាយ ហើយបានប្រមូលផ្តុំប្រជាជននៅក្នុងភូមិដ៏តូចមួយនេះ ដែលប្រកបទៅដោយភាពស្រស់ស្អាតស្ថិតនៅជាប់ដងទន្លេមេគង្គ។ ប៉ុន្មានឆ្នាំក្រោយមក ភូមិតូចមួយនេះ ស្ទើរតែបាត់បង់ទាំងស្រុងពីការចងចាំរបស់យើងក្នុងអំឡុងសង្គ្រាមវៀតណាម ហើយចាប់តាំងពីពេលនោះមក ស្ទើរតែត្រូវបានបំភ្លេចចោល។ នៅក្នុងឆ្នាំ ២០១៩ 

ស្រាវជ្រាវ

និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចូលរួមដំណើរទស្សនកិច្ចសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

ម៉ោង៨កន្លះព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានទទួលស្វាគមន៍វត្តមាននិស្សិតមកពីមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៥០នាក់ និងសាស្ត្រាចារ្យដឹកនាំ ដែលអញ្ជើញមកដល់ការិយាល័យផ្ទាល់ ក្នុងគោលបំណងចុះទស្សនកិច្ចសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមស្ថិតក្នុងខេត្តតាកែវ។ លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

ស្រាវជ្រាវ

និស្សិតមហាវិទ្យាល័យនីតិសាស្រ្ត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចុះទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតឆ្នាំទី៤ មកពីមហាវិទ្យាល័យ នីតិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅទីក្រុងភ្នំពេញចំនួន៣៥នាក់ ក្រោមការដឹកនាំដោយសាស្ត្រាចារ្យ ជា សៀវម៉ី បានចុះមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ នេះគឺជាដំណើរទស្សនកិច្ចសិក្សាលើកដំបូងសម្រាប់និស្សិត ដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) វិធីសាស្ត្រស្រាវជ្រាវ