សោម ប៊ុនថន

ស្រាវជ្រាវ

អគារមរតកសង្គមរាស្ត្រនិយមសម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ផ្ដល់ទីតាំងសម្រាប់កម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃដល់ប្រជាពលរដ្ឋរស់នៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ អគារមរតកសង្គមរាស្ត្រនិយមសម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខារបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្ដល់កិច្ចសហការដោយផ្តល់ជាទីតាំងសម្រាប់កម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ កម្មវិធីពិនិត្យសុខភាពខាងលើមានការរៀបចំដោយ អង្គការគណៈកម្មាធិការសុខភាពកម្ពុជា (Cambodian Health Committee – CHC)

ឯកសារ

បណ្តាញស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CGTN) ពិភាក្សាជាមួយយុវជនកម្ពុជាអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បណ្តាញស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CGTN) បានរៀបចំកិច្ចពិភាក្សាជាមួយយុវជនកម្ពុជាអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ។ យុវជនកម្ពុជាដែលចូលរួមកម្មវិធីនេះមកពីវិស័យផ្សេងៗដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនអចលនទ្រព្យ

សំបុត្រ

ថ្ងៃជម្លៀស១៧ ខែមេសា ឆ្នាំ១៩៧៥ តាមការរៀបរាប់របស់ កឿក រ៉ាន អាយុ៧៦ឆ្នាំ រស់នៅក្នុងក្រុងភ្នំពេញ មុនពេលរបបខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជា

នៅពេលរបប លន់ នល់ ជិតដួលរលំ កងទ័ពរំដោះខ្មែរក្រហមបានផ្លោងគ្រាប់ចូលទីក្រុងភ្នំពេញស្ទើររាល់ថ្ងៃ។ ពេលនោះ ខ្ញុំរស់នៅជិតផ្សារដើមគរក្នុងទីក្រុងភ្នំពេញជាមួយប្តីរបស់ខ្ញុំដែលធ្វើការនៅក្រុមហ៊ុនសាងសង់ផ្ទះរបស់ជប៉ុន។ ខ្ញុំចាំថា ខ្មែរក្រហមបានផ្លោងគ្រាប់ធ្លាក់នៅម្តុំផ្សារអូរឫស្សី ដូច្នេះខ្ញុំមិនហ៊ានស្នាក់នៅផ្ទះជាន់ខាងលើដូចសព្វដងទេ ព្រោះខ្លាចគ្រាប់ផ្លោងធ្លាក់ចំ។ ថ្ងៃមួយគ្រាប់ផ្លោងបានហោះរំលងលើផ្សារអូរឡាំពិក ទៅធ្លាក់នៅផ្សារដើមគរបណ្តាលឱ្យអ្នកលក់បន្លែ អាជីវកលក់ដូរក្នុងផ្សារ ព្រមទាំងប្រជាជនរងរបួស

ឯកសារ

វាយរំដោះទីក្រុងភ្នំពេញ

(ដកស្រង់តាមសំណៅដើមទាំងស្រុងពីឯកសារ D០០៧១០) ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥: ជាថ្ងៃដែលរបបសាធារណរដ្ឋខ្មែរបរាជ័យ ជាថ្ងៃបក្សខ្មែរក្រហមទទួលជោគ   ជ័យ។ ១. សកម្មភាពកង ទ័ពសាធារណរដ្ឋខ្មែរៈ ភ្នំពេញ: ១៧-៤-៧៥: ០៥ ម៉

ស្រាវជ្រាវ

ឪពុកខ្ញុំ បានបង្រៀនកូនចៅឱ្យដាំដើមគ និង ចេះលះបង់ជូនអង្គការ ប៉ុន្ដែអង្គការនៅតែចាប់ខ្លួនគាត់

ហាក់ ម៉ាត់ អាយុ៥២ឆ្នាំ (ក្នុងឆ្នាំ២០០១) មានតួនាទីជាអធិការនគរបាលស្រុកក្រូចឆា្មរ និង រស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ)។ ម៉ាត់ បានផ្ដល់បទសម្ភាសន៍ឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ដីពីការចងចាំនៃរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ជាពិសេសការលត់ដំខ្លួន

ស្រាវជ្រាវ

លោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក បរិច្ចាគសៀវភៅជូន «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥, លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ -សែនជ័យ និងមន្រ្តីរដ្ឋបាលស្រុក បានបរិច្ចាគសៀវភៅចំនួន៨ក្បាល ជូន «អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» ដែលជាសាខាមួយរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ