ស្រាវជ្រាវ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជាប្រារព្ធ “ទិវា ២០ ឧសភា” បង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់ដែលគ្មានសាច់ញាតិ នៅហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) វត្តលង្កា ព្រះកុសុមារាម ក្រុងភ្នំពេញ

នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា»  បង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់ដែលគ្មានសាច់ញាតិ នៅហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) នៅវត្តលង្កា ព្រះកុសុមារាម

ស្រាវជ្រាវ

ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គំនិតផ្តួចផ្តើមនៃការសះស្បើយ

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺជាខួបទី៥០ឆ្នាំនៃការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ខ្មែរក្រហម មកលើប្រជាជនកម្ពុជា។ កាលពី៥០ឆ្នាំមុន ប្រជាជនកម្ពុជាប្រមាណ៧លាននាក់ មិនត្រឹមតែបានជួបប្រទះទុក្ខលំបាកឥតឧបមា និរាសព្រាត់ប្រាស ធ្វើការហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល ហូបចុកមិនគ្រប់គ្រាន់ រងទារុណកម្ម និងសម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ការអប់រំទាំងស្រុងទៀតផង។

ស្រាវជ្រាវ

២០ ឧសភា ទិវាជាតិនៃការចងចាំ

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»។ នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និង

ស្រាវជ្រាវ

សិស្សអនុវិទ្យាល័យលំទងអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

សិស្សានុសិស្សចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ និងប្រុសចំនួន៣នាក់ ដឹកនាំដោយនាយកអនុវិទ្យាល័យលំទង បានធ្វើដំណើរជាង១០គីឡូម៉ែត្រមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បី​ស្វែងយល់ឯកសារប្រវត្ដិសាស្រ្ដសេសសល់ពីរបបខ្មែរក្រហម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងមានតម្កល់ឯកសារសរុបចំនួន២៩០០ឯកសារ ស្មើនឹង៦៧,៤២៦ទំព័រ។ ក្រៅពីនេះនៅមានពិព័រណ៍រូបថត សៀវភៅដែលបោះពុម្ពផ្សាយ ខ្សែភាពយន្តឯកសារ និងអត្ថបទស្រាវជ្រាវជាច្រើនទៀត។

ស្រាវជ្រាវ

សិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានទទួលស្វាគមន៍សិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១១ ចំនួន១៥នាក់ ក្នុងនោះមានស្រី១០នាក់ មកពីវិទ្យា​ល័យ ហ៊ុន សែន កំពង់លាវ។ សិស្សានុសិស្សទាំងនេះមានបំណងចង់ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម និងទស្សនាផ្ទាំងពិព័រណ៍រូបថតដែលដាក់តម្កល់នៅខាងក្នុង និងខាងក្រៅការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។