គរុសិស្សឆ្នាំទី១ ជំនាញប្រវត្តិវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គរុសិស្សឆ្នាំទី១ ជំនាញប្រវត្តិវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន៦នាក់ ចុះមកទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម។ គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីធ្វើការស្វែងរកប្រភពឯកសារដ៏សម្បូរបែបដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ គរុសិស្សទាំង៦រូប ទើបតែបញ្ចប់ការអនុវត្តការបង្រៀននៅតាមវិទ្យាល័យ ដែលជាហេតុធ្វើឱ្យគរុសិស្សមានបំណងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងស្វែងរកឯកសារ