អធិបតេយ្យភាពរបស់កម្ពុជាកំពុងប្រឈមនឹងហានិភ័យ ប៉ុន្តែមិនមែនដោយសារតែជម្លោះព្រំដែនបច្ចុប្បន្ននេះទេ
ការប៉ះទង្គិចគ្នាថ្មីៗនេះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យជម្លោះដ៏រ៉ាំរ៉ៃមួយជុំវិញបញ្ហាព្រំដែនកម្ពុជាផ្ទុះឡើងវិញ ក៏ប៉ុន្តែទោះបីជាព្រឹត្តិការណ៍នេះបង្កជាសោកនាកម្ម និងភាពចម្រូងចម្រាស យ៉ាងណាក្តី ជាពិសេសករណីនៃការស្លាប់របស់យុទ្ធជនកម្ពុជាម្នាក់ដែលជាក់ស្តែងអាចបញ្ចៀសបាន គឹសុទ្ធតែមិនមែនជាបញ្ហប្រឈមចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដែលយើងគួរភ័យខ្លាចនោះឡើយ។ អធិបតេយ្យភាពរបស់កម្ពុជា គឺធំធេងណាស់ លើសពីការប៉ះទង្គិច និងជម្លោះព្រំដែនទ្រង់ទ្រាយតូចជាមួយប្រទេសជិតខាង។ ប្រជាជនកម្ពុជាគួរមានមោទកភាព និងទំនុកចិត្តកាន់តែខ្លាំងឡើង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល