មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្ដីពី ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សមកពីអនុវិទ្យាល័យថ្លាត
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សានុសិស្សចំនួន៧នាក់ មកពីអនុវិទ្យាល័យថ្លាត ស្រុកអន្លង់វែង។ គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀននេះ គឺដើម្បីចូលរួមលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់កុំឱ្យមានអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មីនាពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹងគោលបំណងនៃវេទិកាថ្នាក់រៀន ដំបូងគ្រូឧទ្ទេសបានលើកពាក្យគន្លឹះចំនួនពីរមកធ្វើជាប្រធានបទពិភាក្សាគឺ៖