ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា យកកញ្ចប់អនុស្សាវរីយ៍ជូន ជនជាតិចាមក្នុងស្រុកក្រូចឆ្មារ

ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រួមមាន៖ ឡុង ដានី និង មីន សាណាស់ បានដឹកកញ្ចប់អនុស្សាវរីយ៍ចំនួន១០០កញ្ចប់ ចេញពីការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីចែកជូនដល់សហគមន៍ជនជាតិចាម ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួចគ្នាក្រុមការងារ និងអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំស្រុកក្រូចឆ្មារ បានរៀបចំសម្ភារ និងកញ្ចប់អនុស្សាររីយ៍ចេញពីក្នុងរថយន្តដើម្បីវេចខ្ចប់។ នៅម៉ោងប្រមាណជា១៖៤០នាទី រសៀលក្រុមការងារ និងអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេចខ្ចប់កញ្ចប់អនុស្សាវរីយ៍ចំនួន១០០កញ្ចប់រួចរាល់ និងបានយកកញ្ចប់អនុស្សាវរីយ៍ទាំងអស់នោះចែកជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជាបានសម្ភាសន៍ និងបំពេញតារាងស្ទាបស្ទង់មតិលើគម្រោងសុខភាពនៅក្នុងខែសីហា ឆ្នាំ២០២១កន្លងទៅ។

រូបថត៖ ក្រុមការងារខេត្តត្បូងឃ្មុំ

អត្ថបទ៖ ឡុង ដានី

 

 

 

អត្ថបទផ្សេងទៀត៖