ព័ត៌មានទូទៅ

ព័ត៌មានទូទៅ ស្រាវជ្រាវ

អ្នកស្រាវជ្រាវវ័យក្មេងជ្រើសរើសទីតាំង អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីសិក្សាស្រាវជ្រាវស្ដីពី «បញ្ហាប្រឈមដែលបណ្ដាលឱ្យបោះបង់ការសិក្សាក្នុងមូលដ្ឋាន»

បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ដ្រី» រៀបចំដោយអង្គការនារីដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង នាពេលកន្លងមក, អ្នកស្រាវជ្រាវវ័យក្មេង ដែលជាសិស្សនៃវិទ្យាល័យបុរីអូរស្វាយ-សែនជ័យ សម្រេចជ្រើសរើសអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ជាទីកន្លែងសិក្សាស្រាវជ្រាវ និងពិភាក្សាទៅលើប្រធានបទ៖

ព័ត៌មានទូទៅ ស្រាវជ្រាវ

សិស្សអនុវិទ្យាល័យថ្លាត មកអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សិស្សានុសិស្សនៃអនុវិទ្យាល័យថ្លាតចំនួន៦នាក់ បានមកសិក្សាស្វែងយល់ពីឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺជាទីកន្លែងដែលមានតម្កល់ឯកសារ សៀវភៅ បទសម្ភាសន៍របស់អ្នករស់រានមានជីវិតរបបខ្មែរក្រហម សម្រាប់សាធារណជនធ្វើការសិក្សាស្រាវជ្រាវ ជាពិសេសឯកសារប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ កន្លងមកនេះ មានសិស្សានុសិស្ស អ្នកស្រាវជ្រាវជាតិ

ព័ត៌មានទូទៅ ស្រាវជ្រាវ

មន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែតាំងបង្ហាញរុក្ខជាតិកម្រនិងរុក្ខជាតិនាំមកពីប្រទេសប៉ាណាម៉ានៅក្នុងកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ

មន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ បាននាំយករុក្ខជាតិកម្រប្រមាណជាង២០០ប្រភេទ ដាក់តាំងបង្ហាញនៅកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលបៃតង Connecxion កោះពេជ្រ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ និងទី២

ព័ត៌មានទូទៅ សំបុត្រ

៧ មករា

ខណៈប្រជាជនកម្ពុជា​ប្រារព្ធ​ការរំឭកអំពីថ្ងៃ ៧ មករា ទិវា​ជ័យជម្នះ​លើរបប​ប្រល័យពូជសាសន៍ខ្មែរក្រហម ​យើងចាំបាច់​​ត្រូវ​ឆ្លុះបញ្ចាំង​អំពីសំណួរ​មួយចំនួន ដែល​ត្រូវជជែក​វែកញែក​រហូតមកទល់ពេល​សព្វថ្ងៃ ពាក់ព័ន្ធទៅនឹង​ប្រធានបទនេះ។ ទោះបីជារបប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ​បាន​ដួល​រលំទៅ​អស់រយៈកាលប្រមាណជិត​កន្លះ​សតវត្សរ៍ទៅហើយក្តី គ្មាន​សំណួរណាមួយ​ដែល​បាន​ផ្តោតទៅលើ​ផលប៉ះពាល់​បង្កឡើង​ដោយរបប​នេះ ​នៅក្នុង​ប្រទេសកម្ពុជាទេ។ គ្មាន​ក្រុមគ្រួសារ, សហគមន៍ ឬស្ថាប័ន​កម្ពុជា​ណាមួយ​ ដែល​មិនទទួល​រងផល​ប៉ះពាល់ពី​​របបនេះ

ព័ត៌មានទូទៅ សំបុត្រ

អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នៅឆ្នាំ១៩៦៤ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានយាងជាផ្លូវការមកកាន់ភូមិអូរស្វាយ ហើយបានប្រមូលផ្តុំប្រជាជននៅក្នុងភូមិដ៏តូចមួយនេះ ដែលប្រកបទៅដោយភាពស្រស់ស្អាតស្ថិតនៅជាប់ដងទន្លេមេគង្គ។ ប៉ុន្មានឆ្នាំក្រោយមក ភូមិតូចមួយនេះ ស្ទើរតែបាត់បង់ទាំងស្រុងពីការចងចាំរបស់យើងក្នុងអំឡុងសង្គ្រាមវៀតណាម ហើយចាប់តាំងពីពេលនោះមក ស្ទើរតែត្រូវបានបំភ្លេចចោល។ នៅក្នុងឆ្នាំ ២០១៩ 

ព័ត៌មានទូទៅ សំបុត្រ

ខ្លឹមសារអត្ថានុរូបនៃនិមិត្តសញ្ញា ព្រះរាជបណ្ណាល័យហ្លួងម៉ែ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសមុច្ច័យនិម្មាបនកម្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងវិទ្យាស្ថានស្លឹករឹត ដែលមិនត្រឹមតែជាបូជនីយដ្ឋានរំឭកមួយប៉ុណ្ណោះទេ។ ក្រោយបញ្ចប់ការសាងសង់ប្រជាជនកម្ពុជានឹងមានស្ថាប័នជាម៌តកមួយ ដែលដើរតួនាទីជាសារមនី្ទររំឭក, មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំពីអំពើប្រល័យពូជសាសន៍, និងជាបណ្ណសារផ្ទុកឯកសារអេឡិចត្រូនិច ដោយមុខងារទាំងអស់នេះនឹងស្ថិតនៅក្នុងបរិវេណតែមួយ។ ក្រោយពេលចាប់ផ្តើមដំណើរការពេញលេញ ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាអគារពហុមុខងារមួយ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ