ស្រាវជ្រាវ

ស្រាវជ្រាវ

ក្មេងជំនាន់ក្រោយរំឮកពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម និងបទពិសោធន៍របស់ជីដូនជីតារបស់ខ្លួនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម

ខែមេសា កាលពីសតវត្សរ៍ទី២០ ជាពេលវេលានៃការក៏កើតអំពើប្រល័យពូជសាសន៍នៅក្នុងសាកលលោក។ នៅដើមសតវត្សរ៍ទី២១នេះ អំពើប្រល័យពូជសាសន៍នៅតែបន្តកើតមានជាហូរហែរ ហើយយន្តការនៃការទប់ស្កាត់អំពើនេះ ក៏ត្រូវបានធ្វើឡើងផងដែរតាមវិធីសាស្ត្រផ្សេងៗដូចជាការអប់រំ ការកាត់សេចក្តីចំពោះបទឧក្រិដ្ឋ និងការផ្តួចផ្តើមគំនិតដើម្បីបន្ថយសន្ទុះនៃការរីករាលដាលនៃអំពើប្រល័យពូជសាសន៍។ ជារៀងរាល់ឆ្នាំ យើងសង្កេតឃើញថា ប្រទេសមួយចំនួនក្នុងសាកលលោក បានកំណត់យកខែមេសាជាខែនៃការស្វែងយល់ពីអំពើប្រល័យពូជសាសន៍ដែលបានកើតឡើងនាពេលអតីតកាល ដើម្បីរំឮកដល់ពិភពលោកឲ្យនឹកឃើញឡើងវិញនូវរឿងរ៉ាវអាក្រក់ៗដែលបានកើតមានឡើង ក៏ដូចជាដាស់តឿនដល់មនុស្សជំនាន់ក្រោយឲ្យចងចាំពីរឿងរ៉ាវទាំងនោះក្នុងន័យចូលរួម

ស្រាវជ្រាវ

វេទិកាអប់រំអំពីការថែទាំសុខភាព និងពិនិត្យសុខភាពជូនជនពិការ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តកំពង់ចាម

ខែមេសា គឺជាខែដែលកើតមានអំពើប្រល័យពូជសាសន៍នៅលើពិភពលោក ហើយក៏ជាខែដែលប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនដែរ។ ដោយឡែកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលកងទ័ពខ្មែរក្រហមទទួលបានជោគជ័យទាំងស្រុង ហើយក៏ថ្ងៃនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដើម្បីទៅធ្វើស្រែចម្ការនៅតាមតំបន់ដែលបានកំណត់ដោយមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អាកាសធាតុក៏ចាប់ផ្តើមក្តៅខ្លាំងនៅក្នុងខែមេសានេះ ដែលងាយ​នឹងបណ្តាលឲ្យកើតជំងឺផ្សេងៗជាពិសេស សុខភាពទារក កុមារតូច និងមនុស្សចាស់ជរា។ នៅថ្ងៃទី០៥

ស្រាវជ្រាវ

ដំណើរចុះទៅមើលទីតាំងសម្រាប់រៀបចំវេទិកាអប់រំសហគមន៍ នៅវត្តត្រើយឃ្លោក ស្រុកបូរីជលសារ

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ រួមមាន ជីម សុខគា និង ង៉ាន់ វីន បានចុះទៅមើលទីតាំងសម្រាប់រៀបចំវេទិកាអប់រំសហគមន៍ ដែលត្រូវធ្វើឡើងក្នុងខែមេសានេះ។ វេលាជិតថ្ងៃត្រង់ ក្រុមការងារធ្វើដំណើរតាមម៉ូតូរឺម៉កកង់បី

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ប្រអប់សង្រ្គោះជីវិតក្នុងពេលជម្លៀសដោយបង្ខំ»

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម ដែលជាសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលផ្ដោតទៅលើប្រធានបទ «ប្រអប់សង្រ្គោះជីវិតក្នុងពេលជម្លៀសដោយបង្ខំ»។ វេទិកាថ្នាក់រៀនចុងសប្តាហ៍នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះត្រូវបានរៀប ចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ដាប់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មុនការធ្វើបទបង្ហាញស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ

ស្រាវជ្រាវ

ទិកាអប់រំសហគមន៍ អំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅភូមិចង្គំកណ្តាល

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចស្ទៀង ចំនួន៤០រូបនិងយុវជនជំនាន់ក្រោយ ចំនួន២២រូបនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានមកចូលរួមវេទិកាអប់រំសហគមន៍ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វេទិកាសហគមន៍ មានគោលបំណងផ្តល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម

សំបុត្រ ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ៖ «ការអប់រំកុមារក្នុងរបបខ្មែរក្រហម»

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការអប់រំកុមារក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ