ពិធីឡើងអ្នកតារបស់ជនជាតិដើមភាគតិចព័រនៅទួលគ្រួស និងទួលកកោះ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
ពិធីឡើងអ្នកតា គឺជាប្រពៃណីទំនៀមទម្លាប់សំខាន់មួយរបស់ប្រជាជនជនជាតិដើមភាគតិចព័រនៅទួលគ្រួស និងទួលកកោះនៃភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពិធីឡើងអ្នកតាត្រូវបានប្រជាជនជនជាតិដើមភាគតិចព័ររស់នៅទួលគ្រួស និងទួលកកោះនៃភូមិស្ទឹងថ្មី ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែមីនា (ខែផល្គុន)។ តាំងពីបុរាណរៀងមកពិធីឡើងអ្នកតារបស់ប្រជាជនជនជាតិព័រធ្វើឡើងអាស្រ័យលើមេស្មឹង និងចាស់ទុំនៅក្នុងភូមិកំណត់យកថ្ងៃសៅរ៍ ឬថ្ងៃអង្គារណាមួយក្នុងខែផល្គុនដែលខុសពីថ្ងៃសីល ដើម្បីប្រារព្ធពិធីឡើងអ្នកតា។ នៅទួលគ្រួស