មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំកិច្ចពិភាក្សាអន្តរជំនាន់ រវាងសិស្សានុសិស្ស និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានទទួលស្វាគមន៍សិស្សានុ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន១១នាក់ មកចូលរួមអានសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ដាប់ការចែករំលែករឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ម៉ៅ អ៊ុត ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិប្រម៉ោយ