កិច្ចសហការរវាងសកលវិទ្យាល័យស្ទែនហ្វត និងមជ្ឈមណ្ឌលឯកសារកម្ពុជា លើគម្រោងសុខភាព

«កម្មវិធីសិទ្ធិមនុស្ស និងសុខភាពផ្លូវចិត្ត របស់សកលវិទ្យាល័យស្ទែនហ្វត នៃសហរដ្ឋអាមេរិក មានសេចក្ដីសោមនស្សរីករាយក្នុងកិច្ចសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងនាមជាអ្នកផ្ដល់ប្រឹក្សាក្នុងគម្រោង ការលើកកម្ពស់សិទ្ទិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ កម្មវិធីសិទ្ធិមនុស្សនិងសុខភាពផ្លូវចិត្តរបស់សកលវិទ្យាល័យស្ទែនហ្វត នឹងផ្តល់ការប្រឹក្សាការណែនាំដល់មជ្ឈមណ្ឌលឯកសារកម្ពុជា លើការបង្កើតវិធីសាស្ត្រដែលមាន ប្រសិទ្ធិភាពសម្រាប់ផ្សព្វផ្សាយព័ត៌មានលើផ្នែកសុខភាពផ្លូវចិត្ត និងការថែទាំសុខភាពទូទៅដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ កម្មវិធីសិទ្ធិមនុស្ស និងសុខភាពរបួសផ្លូវចិត្តនេះនឹងផ្ដល់ការណែនាំក្នុងដំណាក់កាលនៃការរៀបចំផែនការ និង ធ្វើការឆ្ពោះទៅរកការផ្សព្វផ្សាយព័ត៌មានដែលមាន ប្រសិទ្ធិភាពខ្ពស់។ លើសពីនេះទៅទៀតកម្មវិធីសិទ្ធិមនុស្ស និងសុខភាពផ្លូវចិត្ត របស់សកលវិទ្យាល័យ ស្ទែនហ្វតនឹងផ្ដល់ការណែនាំការប្រឹក្សាជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា លើការបង្កើតប្រព័ន្ធ​ផ្សព្វផ្សាយចម្រុះ រួមមាន អត្ថបទ កម្មវិធីផ្សព្វផ្សាយសំឡេង វីដេអូអប់រំ និងសម្ភារសម្រាប់ផ្សព្វផ្សាយ ផ្សេងៗទៀតលើប្រធានបទនៃបញ្ហាសុខភាពផ្លូវចិត្ត និងសុខភាពទូទៅដែលកើតមានឡើងលើអ្នករស់​រានមានជីវិតពីរបបខ្មែរក្រហមដើម្បីផ្សព្វផ្សាយ និងចែកជូនដល់អ្នករស់រានមានជីវិត និងសាធារៈណ​ជនទូទៅ។ កិច្ចសហការរវាងមជ្ឈមណ្ឌលឯកសារកម្ពុជា និងសាកលវិទ្យាល័យស្ទែនហ្វត គឺប្រើប្រាស់​វិធីសាស្ត្រចម្រុះ និងការបង្កើតថ្មីធ្វើយ៉ាងណាដើម្បីឲ្យធនធានព័ត៌មានសំខាន់ៗ បានទៅដល់អ្នករស់រានមានជីវិតពីរបបខ្មែរ ក្រហមដែលជាក្រុមមនុស្សងាយទទួលការរងគ្រោះជាងគេក្នុង​ប្រទេសកម្ពុជា»។

អត្ថបទនិងរូបថត៖​មជ្ឈមណ្ឌលឯកសារកម្ពុជា

ការប្រជុំស្តីអំពីកម្មវិធីសុខភាពផ្លូវចិត្តនៅសាកលវិទ្យាល័យស្ទែនហ្វត រដ្ឋកាលីហ្វញ៉ា
Beth van Schaack, Daryn Reicherter នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទីក្រុងឡាអេ។
Jessie Bruner, Beth van Schaack, DarynReicherter នៅសាកលវិទ្យាល័យកួឡំប៊ី ទីក្រុងញូវយ៉ក
Daryn Reicherter ថ្លែងទៅកាន់អង្គប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
អត្ថបទផ្សេងទៀត៖