មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ សមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ គាំទ្រដោយមជ្ឈ មណ្ឌលឯកសារកម្ពុជា ចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ដោយបានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅចេតិយរំឭកសម្រាប់សហគមន៍ និងដើម្បីរំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហមក្នុងសហគមន៍គគរ និងបង្កើនស្មារតីចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាក្នុងកម្រិតមូលដ្ឋាន។

អត្ថបទខ្លី ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម