វេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ(១៩៧៥-១៩៧៩)» នៅអន្លង់វែង
សិស្សានុសិស្សវិទ្យាល័យតេជោសែនសំរោងចំនួន៣៤នាក់ ក្នុងនោះមានស្រីចំនួន២៦នាក់ និងប្រុសចំនួន៨នាក់ បានមកចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការយល់ដឹងដល់យុវជនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដែលជាផ្នែកមួយដ៏សំខាន់ដើម្បីការចងចាំ ការថែរក្សាសន្តិភាព និងការផ្សះផ្សា។ ការធ្វើបទបង្ហាញនិងការពិភាក្សាបានផ្តោតសំខាន់លើប្រធានបទនៃការបង្កើតក្រុមប្រវាស់ដៃ ក្រោយមកសហករណ៍រួម ការរៀបការដោយបង្ខំ