សោម ប៊ុនថន

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះជួបនិងសម្ភាសន៍អ្នករស់រានមានពីរបបខ្មែរក្រហម នៅស្រុកកោះសូទិន

ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយ លី ដេវីត, ទូច វណ្ណេត និង សាង ចាន់ធូ បានចុះជួបជាមួយអ្នករស់រានមានពីរបបខ្មែរក្រហម ដែលកំពុងរស់នៅភូមិទី១៣ ឃុំកោះសូទិន

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មចុះជួបនិងសម្ភាសន៍អ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហមនៅភូមិបុស្សតាអឹម

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម រួមមាន ឈុំ រ៉ា និង វី ស៊ីថា បានធ្វើដំណើរទៅកាន់ភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ

ស្រាវជ្រាវ

ប្រជាជនអន្លង់វែងទស្សនាការផ្សាយបន្ដផ្ទាល់ព្រឹត្ដិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២

ប្រជាជននៅក្នុងស្រុកអន្លង់វែងមានឱកាសជួបជុំគ្នា ដើម្បីទស្សនាការផ្សាយបន្ដផ្ទាល់នៃព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅក្នុងសារមន្ទីរអតីតផ្ទះតាម៉ុក ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡានេះ។ អតីតសមាជិកខ្មែរក្រហមជាច្រើននាក់បានចាត់ទុកថាជាពេលវេលាដ៏សប្បាយរីករាយបំផុតរបស់ខ្លួន។ ការជួបជុំទស្សនាការផ្សាយបន្ដផ្ទាល់នេះ បានញ៉ាំងជំរុញឲ្យមានបរិយាកាសមួយដែលជារឿយៗមានភ្ញៀវទេសចរណ៍មកពីតាមបណ្ដាខេត្ដផ្សេងៗមកចូលរួមអង្គុយជាមួយគ្នាដែរ។ នៅពេលដែលការប្រកួតកីឡានេះបានចាប់ផ្ដើមនៅលើអេក្រង់ អ្នកទស្សនាទាំងអស់បានមានឱកាសក្នុងការសន្ទនាគ្នា

ស្រាវជ្រាវ

រឿងរ៉ាវជីវិតនិងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៥០០នាក់នឹងត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សាយព័ត៌មាន

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំកម្មវិធីសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥០០នាក់ ដើម្បីផ្តល់ឱកាសឲ្យអ្នកទាំងអស់នេះ បាននិយាយរៀបរាប់អំពីរឿងរ៉ាវជីវិតពិត និងបញ្ហាសុខភាពរបស់ខ្លួន តាមរយៈប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជាមានការជួបប្រជុំជាមួយស្ថាប័នឯកជន, អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ ចំនួន១៥រូប ដើម្បីរៀបចំការផ្សព្វផ្សាយអំពីបទពិសោធន៍ជីវិតពិត និងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការផ្សព្វ​ផ្សាយនេះមានការចូលរួមពីក្រុមតូរ្យតន្រ្តី,

ឯកសារ

សិស្សានុសិស្សមកពីវិទ្យាល័យ ជា ស៊ីម តាកែវ សិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិប តេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា

ខែមេសា គឺជាខែដែលអំពើប្រល័យពូជសាសន៍បានកើតឡើងស្ទើតែគ្រប់ប្រទេស ហើយក៏ជាខែដែលប្រទេសជាច្រើនប្រារព្ធធ្វើពិធីបុណ្យសាសនា ដូចជាការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ពិធីបុណ្យទំនៀមទម្លាប់ និងពិធីបុណ្យសាសនាផ្សេងៗជាដើម។ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា ប្រទេសស៊ូដង់ ប្រទេសរវ៉ាន់ដា ប្រទេសបូស្នី និងប្រទេសអាមេនី គឺសុទ្ធសឹងជាប្រទេសដែលបានកើតមានអំពើប្រល័យពូជសាសន៍នៅក្នុងខែមេសា នាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១។ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងខែមេសាឆ្នាំនេះរួចមក

ស្រាវជ្រាវ

សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ពឺចូលរួមដំណើរទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងសហគមន៍ចាមនៅកោះសូទិន

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងឈ្វេងយល់អំពីការចាប់ផ្ដើមឡើងវិញនៃការត្បាញសូត្ររបស់សហគមន៍ចាមនៅ ស្រុកកោះសូទិន។ ជាកិច្ចចាប់ផ្ដើម