សិស្សអនុវិទ្យាល័យលំទងអានឯកសារ និងស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
សិស្សានុសិស្សចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ និងប្រុសចំនួន៣នាក់ ដឹកនាំដោយនាយកអនុវិទ្យាល័យលំទង បានធ្វើដំណើរជាង១០គីឡូម៉ែត្រមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ឯកសារប្រវត្ដិសាស្រ្ដសេសសល់ពីរបបខ្មែរក្រហម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងមានតម្កល់ឯកសារសរុបចំនួន២៩០០ឯកសារ ស្មើនឹង៦៧,៤២៦ទំព័រ។ ក្រៅពីនេះនៅមានពិព័រណ៍រូបថត សៀវភៅដែលបោះពុម្ពផ្សាយ ខ្សែភាពយន្តឯកសារ និងអត្ថបទស្រាវជ្រាវជាច្រើនទៀត។